ការវាយតម្លៃ DASS ភាសាខ្មែរ

សូមអានសំណួរខាងក្រោម ហើយចុចក្នុងរង្វង់ដែលមានលេខ 0​ ឬ 1 ឬ 2 ឬ 3 ដែលបញ្ជាក់ថាសំណួរទាំងនោះវាត្រូវចំពោះអ្នកក្នុង ១សប្តាហ៍ដែលកន្លងទៅនេះ។ ចម្លើយរបស់លោកអ្នកមិនមានខុស ឬត្រូវទេ។ សូមកុំចំណាយពេលច្រើនពេកទៅលើសំណួរនីមួយៗ។  

លេខដែលអ្នកត្រូវជ្រើសរើសមានន័យដូចតទៅ៖

0= មិនត្រូវសម្រាប់ខ្ញុំទេ

1= ត្រូវសម្រាប់ខ្ញុំកម្រិតខ្លះ ឬពេលខ្លះ

2= ត្រូវសម្រាប់ខ្ញុំកម្រិតបង្គួរ ឬភាគច្រើន

3= ត្រូវសម្រាប់ខ្ញុំកម្រិតខ្ពស់ ឬភាគច្រើនបំផុត

1. ខ្ញុំឃើញថា ខ្ញុំពិបាកសម្រួលអារម្មណ៍ឱ្យមកនៅធម្មតាវិញ

2. ខ្ញុំមានអារម្មណ៍ដឹងថាខ្ញុំមានអាការ:ស្ងួតមាត់

3. ខ្ញុំហាក់ដូចជាមិនមានអារម្មណ៍វិជ្ជមានបន្តិចសោះឡើយ

4. ខ្ញុំពិបាកដកដង្ហើម (ឧទាហរណ៍: ដកដង្ហើមញាប់ ឬចង់ផុតដង្ហើមទោះមិនបានហាត់ប្រាណក៏ដោយ)

5.  ខ្ញុំមានការពិបាកក្នុងការបង្កើតគំនិតផ្តួចផ្តើមដើម្បីធ្វើអ្វីមួយ

6. ខ្ញុំហាក់ដូចជាមានប្រតិកម្មខ្លាំងជ្រុលទៅនឹងស្ថានការណ៍ដែលបានកើតឡើង

7.  ខ្ញុំមានអាការៈញ័រៗ (ឧទាហរណ៍ ញ័រដៃ)

8. ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានប្រើថាមពលរបស់ខ្ញុំជាច្រើនដោយភាពជ្រួលច្របល់

9. ខ្ញុំព្រួយបារម្មណ៍ពីស្ថានភាពដែលអាចនាំឱ្យខ្ញុំមានបញ្ហាភ័យស្លន់ស្លោ ហើយអាចឱ្យខ្ញុំទៅជាបាត់បង់ការគ្រប់គ្រងចំពោះខ្លួនឯងបាន

10. ខ្ញុំមានអារម្មណ៍ថាខ្ញុំគ្មានអ្វីសម្រាប់ជាទីពឹងនៅអនាគតទេ

11. ខ្ញុំដឹងថា ខ្ញុំកាន់តែមានអារម្មណ៍ឡេះឡះឡើង (នៅមិនសុខ)

12. ខ្ញុំដឹងថា ខ្ញុំពិបាកក្នុងការបន្ធូរអារម្មណ៍

13. ខ្ញុំមានអារម្មណ៍ស្រងូតស្រងាត់ និងធ្លាក់ទឹកចិត្ត

14. ខ្ញុំមិនអាចអត់ធ្មត់ចំពោះអ្វីដែលរារាំងខ្ញុំមិនឱ្យធ្វើអ្វីដែលខ្ញុំកំពុងតែធ្វើ

15. ខ្ញុំមានអារម្មណ៍ ថាខ្លួនខ្ញុំជិតនឹងមានបញ្ហាភ័យស្លន់ស្លោ (គាំងដួល)

16. ខ្ញុំមិនអាចរីករាយជាមួយអ្វីៗទាំងអស់បានទេ

17. ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនមានតម្លៃជាមនុស្សទេ

18. ខ្ញុំមានអារម្មណ៍ថាខ្ញុំឆាប់ខឹង

19. ខ្ញុំបានដឹងថាចង្វាក់បេះដូងរបស់ខ្ញុំលោតញាប់ទោះបីជាខ្ញុំមិនធ្វើលំហាត់ប្រាណក៏ដោយ (បេះដូងដើរញាប់ បេះដូងលោតមិនទៀង)

20.  ខ្ញុំមានអារម្មណ៍ភ័យខ្លាចដោយគ្មានមូលហេតុត្រឹមត្រូវ

21. ខ្ញុំមានអារម្មណ៍ថាជីវិតគ្មានន័យ

បំពេញព័ត៌មានលម្អិតរបស់អ្នកដើម្បីទទួលបានលទ្ធផល

ពិន្ទុរបស់អ្នកគឺ