Sneha organizational and corporate services
ស្នេហា សេវាកម្មសម្រាប់អង្គការនិងក្រុមហ៊ុន
ពេលដែលលោកអ្នកធ្វើការជាមួយនឹងស្នេហា សមិទ្ធិផលនិងឥទ្ធិពលនឹងធំធេង
មាននិយមន័យនិងការពន្យល់ច្រើនអំពីពាក្យស្នេហា ការពន្យល់របស់ខ្ញុំគឺថាវាចិត្តជាការស្រឡាញ់របស់បុគ្គលម្នាក់លើខ្លួននិងសម្រាប់អ្នកដទៃ។ វាកើតចេញពីចិត្តល្អឬចិត្តសន្ដោស ទំនាក់ទំនងនិងចំណងចិត្តស្រឡាញ់ជាមួយខ្លួនអ្នកនិងអ្នកដទៃនៅក្នុងក្រុមនិងអង្គការ ស្ថាប័នរបស់អ្នក។
ស្នេហារបស់យើងមានន័យថាជាការអត់ធ្មត់ ការស្ដាប់ ការយល់ ចិត្តសន្តោស ជឿទុកចិត្ត និងការការពារ។ ជាមួយគ្នានេះដែរ ស្នេហារបស់យើងមានន័យថាជាកញ្ចក់ឆ្លុះបញ្ចាំងរវាងការសប្បាយរីករាយ និងភាពមិន ពេញចិត្តនៅក្នុងកន្លែងធ្វើការផងដែរ។
We Hear You
ជំនួសឱ្យការ ស្វែងរកឬរំពឹងទុកស្នេហានិងការជំរុញទឹកចិត្តពីអ្នកដទៃ មជ្ឈមណ្ឌលរបស់យើងលើកកម្ពស់ការស្នេហានិងពង្រឹងស្នេហាចេញពីបុគ្គលខ្លួនឯង និង ការជឿជាក់អំពីសមត្ថភាពខ្លួនឯង។ ស្នេហាចេញពីបុគ្គលខ្លួនឯងមានន័យថាពេញចិត្តជាមួយខ្លួនអ្នក អ្វីដែលអ្នកមាន អ្វីដែលអ្នកចង់ធ្វើនិងអ្វីដែលអ្នកចង់ក្លាយជា។ វាមានន័យថា ថែទាំនិងយកចិត្តទុកដាក់ចំពោះតម្រូវការផ្ទាល់ខ្លួនរបស់អ្នក នឹងមិនលះបង់ឬបូជា សុខុមាលភាពផ្លូវចិត្តរបស់អ្នកដើម្បីផ្គាប់ចិត្តអ្នកដទៃឡើយ។
អ្នកចំណាយពេល 8ម៉ោងឬលើសពីនេះនៅនៅកន្លែងធ្វើការ ដូច្នេះវាសមតែសមហេតុផលដែលថាអ្នកស្រឡាញ់ការងាររបស់អ្នក ហើយអ្នកជួយបង្កើតទំនាក់ទំនងល្អនិងគួរឱ្យពេញចិត្តនៅក្នុងកន្លែងការងាររបស់អ្នក។
ក្រុមការងារស្នេហាធ្វើការដើម្បីពង្រឹងស្ថាប័នរបស់អ្នក។ យើងផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញប្រាស្រ័យទាក់ទងប្រសិទ្ធភាពខ្ពស់ និងធ្វើការជាមួយសមាជិកក្រុមទាំងមូលឱ្យចូលរួមបង្កើតបរិយាកាសធ្វើការដែលមានភាពជឿជាក់គ្នា។
ក្រុមខ្លាំងនិមួយៗចាប់ផ្ដើមចេញពីបេះដូងម្នាក់ៗ 💛
យើងធ្វើការជាមួយអ្នកដឹកនាំក្រុមនិងអ្នកគ្រប់គ្រងដើម្បីបង្កើត និងជម្រុញឱ្យមានការប្រើប្រាស់ប្រសិទ្ធភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗដើម្បីពង្រីកប្រសិទ្ធភាពក្រុម។
ស្នេហាធ្វើការជាមួយ បុគ្គលគ្រប់រូបដើម្បីបង្កើតកន្លែងធ្វើការដែលរីករាយជាងមុននិងពេញចិត្តក្នុងការរស់នៅនិងធ្វើការជាងមុន។ យើងធ្វើការជាមួយក្រុមដែលមានសមត្ថភាពធ្វើការខ្ពស់និងក្រុមដែលមានសមត្ថភាពធ្វើការទាប ជាពិសេស យើងស្វាគមន៍ចំពោះក្រុមទាំងឡាយដែលកំពុងតែសួរខ្លួនឯងនិងក្រុមថា “តើខ្ញុំ/យើងកំពុងធ្វើអ្វី? ហេតុអ្វីបានជាខ្ញុំមិនរីករាយជាមួយការងារនេះ/កន្លែងការងារនេះទៀតអញ្ចឹង?”
យើងធ្វើការជាមួយអ្នកនិងក្រុមការងាររបស់អ្នក ដើម្បីស្វែងរកនិងបង្កើតលទ្ធផលដែលគួរឱ្យរីករាយនិងពេញចិត្តជាងមុន។
សេវាកម្ម
វគ្គបណ្ដុះបណ្ដាលអំពីភាពជាអ្នកដឹកនាំ
ស្នេហាផ្ដល់សេវាពេញលេញ គ្រប់ជ្រុងជ្រោយលើភាពជាអ្នកដឹកនាំ ដោយផ្ដល់ជាការបណ្ដុះបណ្ដាល ការបង្វឹក នឹងធ្វើជាអ្នកគាំទ្រនិងបង្រៀនបន្តដល់សមាជិកនៃក្រុមម្នាក់ៗដើម្បីឱ្យពួកគាត់រកឱ្យឃើញនិងប្រើប្រាស់សក្តានុពលដែលខ្លួនមាន។ យើងជួយ ក្រុមរបស់អ្នកដើម្បីបំពេញបំណងរបស់ពួកគេ និងសម្រេចបានលទ្ធផលដែលចង់ឱ្យកើតមានឡើង។ យើងឱ្យតម្លៃភាពជាអ្នកដឹកនាំពីខាងក្នុងរបស់ម្នាក់ៗនៅក្នុងក្រុម។ ហើយយើងជួយគាំទ្រ អ្នកគ្រប់គ្រងគ្រប់រូប ដើម្បីឱ្យពួកគាត់អាចផ្ដល់ការជួយគាំទ្រដ៏ល្អបំផុតដល់ក្រុមការងារនិងបុគ្គលិកក្រោមបង្គាប់របស់ពួកគាត់។
វគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំតែមួយមុខ មិនគ្រប់គ្រាន់ទេ។ មនុស្សយើងត្រូវការការបង្វឹកនឹងការបង្រៀនបន្ថែមទៀងទាត់ទៀតដែលអាចផ្តល់ពីអ្នកគ្រប់គ្រងផ្ទាល់ក្នុងស្ថាប័ន និងអ្នកជួយបង្វឹកបន្ថែមនៅខាងក្រៅស្ថាប័ន ដើម្បីពង្រឹងជំនាញភាពជាអ្នកដឹកនាំរបស់ពួកគេឱ្យកាន់តែមុតស្រួច។
ក្រុមការងារស្នេហាធ្វើកិច្ចការទាំងអស់នេះដើម្បីក្រុមរបស់អ្នក និង អ្នក!
យើងត្រូវតែទទួលស្គាល់ថាការផ្លាស់ប្ដូរអាកប្បកិរិយានិងផ្លាស់ប្តូរក្នុងស្ថាប័នមានមិនកើតឡើងក្នុងពេលមួយយប់ទេ វាត្រូវការពេលវេលានិងត្រូវការជំនួយគាំទ្រដ៏ត្រឹមត្រូវ។
ការបង្វឹកភាពជាអ្នកដឹកនាំកម្រិតខ្ពស់
នៅស្នេហា យើងកំណត់ពាក្យបង្វឹកជាដំណើរការដែលជួយមនុស្សឱ្យរៀន និងចេះរៀនអំពីវិធីផ្សេងៗច្រើន និងជួយពួកគេឱ្យសម្រេចបានអ្វីដែលគេចង់បាននៅក្នុងជីវិតរបស់ពួកគេច្រើនជាងមុន។ យើងផ្ដល់ ការបង្វឹក និងការប្រឹក្សាផ្នែកប្រតិបត្តិ ដល់អ្នកដឹកនាំជាន់ខ្ពស់ដើម្បីដោះស្រាយឧបសគ្គនានាដែលកើតនៅក្នុងស្ថាប័ន។