សូមអានសេចក្តីថ្លែងការណ៍នីមួយៗ រួចគូសរង្វង់លេខ 0, 1, 2 ឬ 3 ដែលបង្ហាញពីកម្រិតនៃការអនុវត្តរបស់អ្នកលើសេចក្តីថ្លែងការណ៍នេះកាលពី​ ៧ថ្ងៃចុងក្រោយមុន។ បញ្ជាក់ថាមិនមានចម្លើយត្រូវឬខុសទេ។ សូមកុំចំណាយពេលច្រើនពេកលើប្រយោគនីមួយៗ។

សូមអានសេចក្តីថ្លែងការណ៍នីមួយៗ រួចគូសរង្វង់លេខ 0, 1, 2 ឬ 3 ដែលបង្ហាញពីកម្រិតនៃការអនុវត្តរបស់អ្នកលើសេចក្តីថ្លែងការណ៍នេះកាលពីសប្តាហ៍មុន។ បញ្ជាក់ថាមិនមានចម្លើយត្រូវឬខុសទេ។ សូមកុំចំណាយពេលច្រើនពេកលើប្រយោគនីមួយៗ។

មាត្រដ្ឋានវាយតម្លៃមានដូចខាងក្រោម៖ ០ មិនបានកើតឡើងលើខ្ញុំទាល់តែសោះ 1 បានកើតឡើងលើខ្ញុំក្នុងកម្រិតណាមួយ ឬពេលខ្លះ 2 បានកើតឡើងលើខ្ញុំក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ ឬក្នុងរយៈពេលមួយគួរសម 3 បានកើតឡើងលើខ្ញុំច្រើន ឬញឹកញាប់

1 / 42

ខ្ញុំឃើញថាខ្ញុំតូចចិត្តដោយសាររឿងតូចតាច

2 / 42

ខ្ញុំដឹងថាខ្ញុំមានអាការះស្ងួតមាត់

3 / 42

ខ្ញុំហាក់ដូចជាមិនមានអារម្មណ៍វិជ្ជមានសោះ

4 / 42

ខ្ញុំពិបាកដកដង្ហើម (ឧទាហរណ៍ ដកដង្ហើមញាប់ខ្លាំង ឬ ពិបាកដកដង្ហើមបើទោះក្នុងករណីមិនមានការប្រឹងប្រែងធ្វើចលនារាងកាយក៏ដោយ)

5 / 42

ខ្ញុំហាក់ដូចជាមានអារម្មណ៍ថាមិនអាចបន្តទៅមុខទៀតបាន

6 / 42

ខ្ញុំតែងតែប្រតិកម្មហួសកម្រិតចំពោះស្ថានភាពផ្សេងៗ

7 / 42

ខ្ញុំធ្លាប់មានអារម្មណ៍ញ័រ (ឧទាហរណ៍ ញ័រឬទន់ជើង)

8 / 42

ខ្ញុំពិបាកនឹងសម្រាក ឬ បន្ធូរអារម្មណ៍

9 / 42

ខ្ញុំដឹងថាខ្លួនឯងព្រួយយ៉ាងខ្លាំងនៅក្នុងស្ថានភាពអ្វីមួយ ហើយបានធូរស្បើយបំផុតនៅពេលវាបញ្ចប់ទៅ

10 / 42

ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាគ្មានអ្វីដែលត្រូវទន្ទឹងរង់ចាំឱ្យកើតឡើងនោះទេ

11 / 42

ខ្ញុំឃើញថាខ្ញុំងាយនឹងតូចចិត្តណាស់

12 / 42

ខ្ញុំមានអារម្មណ៍ថា បានប្រើប្រាស់ថាមពលភ័យជ្រួលច្របល់ច្រើន នៅពេលធ្វើអ្វីមួយ(ភ័យប្រញាប់ៗ)

13 / 42

ខ្ញុំមានអារម្មណ៍ក្រៀមក្រំនិងធ្លាក់ទឹកចិត្ត

14 / 42

ខ្ញុំឃើញថាខ្ញុំមិនមានភាពអត់ធ្មត់នៅពេលខ្ញុំត្រូវបានពន្យារពេលដោយសារអ្វីមួយ (ឧទាហរណ៍ ក្នុងជណ្តើរយន្ត តាមភ្លើងសញ្ញាចរាចរណ៍ ត្រូវបានតម្រូវឱ្យរង់ចាំ)

15 / 42

ខ្ញុំធ្លាប់មានអារម្មណ៍ថាប៊ិះនឹងសន្លប់

16 / 42

ខ្ញុំមានអារម្មណ៍ថាខ្ញុំបាត់បង់ចំណាប់អារម្មណ៍លើអ្វីៗទាំងអស់

17 / 42

ខ្ញុំមានអារម្មណ៍ថាខ្ញុំមិនមានតម្លៃជាមនុស្ស

18 / 42

ខ្ញុំមានអារម្មណ៍ថាខ្ញុំងាយធ្លាក់ទឹកចិត្ត/អាក់អន់ចិត្ត

19 / 42

ខ្ញុំបានបែកញើសគួរឱ្យកត់សម្គាល់ (ឧទាហរណ៍ ដៃបែកញើស) ក្នុងករណីគ្មានសីតុណ្ហភាពខ្ពស់ឬការប្រឹងប្រែងធ្វើចលនារាងកាយ

20 / 42

ខ្ញុំមានអារម្មណ៍ភ័យខ្លាចដោយគ្មានហេតុផល

21 / 42

ខ្ញុំមានអារម្មណ៍ថាជីវិតមិនមានតម្លៃ

22 / 42

ខ្ញុំពិបាកនឹងបន្ធូរអារម្មណ៍មកធម្មតាវិញ (បន្ទាប់ពីស្ថានភាពពិបាកអ្វីមួយ)

23 / 42

ខ្ញុំពិបាកលេប (ចំណី ។ល។)

24 / 42

ខ្ញុំហាក់ដូចជាមិនអាចទទួលបានភាពរីករាយពីអ្វីដែលខ្ញុំបានធ្វើនោះទេ

25 / 42

ខ្ញុំបានដឹងអំពីសកម្មភាព(យឺត ឬញាប់)របស់បេះដូងខ្ញុំក្នុងករណីដែលគ្មានការប្រឹងប្រែងចលនារាងកាយក៏ដោយ (ឧទាហរណ៍អារម្មណ៍នៃការកើនឡើងចង្វាក់បេះដូង បេះដូងលោតខុសចង្វាក់)

26 / 42

ខ្ញុំមានអារម្មណ៍ថាក្រៀមក្រំ និង មិនសប្បាយចិត្ត

27 / 42

ខ្ញុំយល់ថាខ្ញុំឆាប់មួរម៉ៅ

28 / 42

ខ្ញុំមានអារម្មណ៍ថាខ្ញុំប៊ិះនឹងភ័យស្លន់ស្លោ (អារម្មណ៍ថាប៊ិះនឹងស្លាប់)

29 / 42

ខ្ញុំពិបាកក្នុងការធ្វើឱ្យស្ងប់អារម្មណ៍បន្ទាប់ពីមានអ្វីដែលធ្វើឱ្យខ្ញុំអន់ចិត្ត

30 / 42

ខ្ញុំខ្លាចថាខ្ញុំអាចនឹងត្រូវរាំងស្ទះឬធ្វើអ្វីមិនកើតដោយកិច្ចការតូចតាចដែលជាកិច្ចការមិនគួរឱ្យវាពាក់ព័ន្ធសោះនុះ

31 / 42

ខ្ញុំលែងមានភាពរីករាយ(ចង់ធ្វើ)ចំពោះអ្វីៗជុំវិញខ្លួន

32 / 42

ខ្ញុំពិបាកទ្រាំនឹងទទួលយកការរំខាននានាពេលដែលខ្ញុំកំពុងធ្វើអ្វីមួយ

33 / 42

ខ្ញុំបានស្ថិតក្នុងស្ថានភាពតានតឹងដ៏គួរឱ្យភ័យព្រួយ

34 / 42

ខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាគ្មានតម្លៃ

35 / 42

ខ្ញុំមិនមានភាពអត់ធ្មត់ចំពោះអ្វីដែលរារាំងខ្ញុំ មិនឱ្យខ្ញុំបន្តជាមួយអ្វីដែលខ្ញុំកំពុងធ្វើ

36 / 42

ខ្ញុំមានអារម្មណ៍ភ័យខ្លាចខ្លាំង

37 / 42

ខ្ញុំមើលមិនឃើញអនាគតដែលអាចធ្វើឱ្យខ្ញុំមានសង្ឃឹមឡើយ

38 / 42

ខ្ញុំមានអារម្មណ៍ថាជីវិតគ្មានន័យ

39 / 42

ខ្ញុំឃើញថាខ្លួនខ្ញុំឆាប់មានអារម្មណ៍ឡេះឡះ (នៅមិនសុខ)

40 / 42

ខ្ញុំព្រួយបារម្ភអំពីស្ថានភាពដែលខ្ញុំអាចភ័យស្លន់ស្លោ ហើយអាចឱ្យខ្ញុំទៅជាបាត់បង់ការគ្រប់គ្រងចំពោះខ្លួនឯង

41 / 42

ខ្ញុំធ្លាប់មានអាការះញ័រ (ឧទាហរណ៍ ញ័រដៃ ជើង)

42 / 42

ខ្ញុំពិបាកបញ្ចប់ការងារ ឬផ្តួចផ្តើមធ្វើអ្វីផ្សេងៗ (ខ្វះថាមពល និង កម្លាំងជំរុញចិត្ត)

Your score is

0%

kmKhmer